មីយ៉ានម៉ាផ្ទុះកូវីដឡើងវិញ ក្រោយស្ងប់មួយរយៈ
ក្រសួងសុខាភិបាល និងកីឡានៃប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹង នាថ្ងៃទី២៨ ឧសភានេះថា មីយ៉ាន់ម៉ាមានករណីជំងឺ Covid-19 ថ្មីចំនួន ៩៦ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបានធ្វើឲ្យចំនួនឆ្លងសរុបកើនឡើងដល់ ១៤៣៤១៤ករណី។ ជាការកត់សម្គាល់ មួយរយៈនេះ មីយ៉ាន់ម៉ា ដែលកំពុងជួបវិបត្តិនយោបាយក្រោយមានរដ្ឋប្រហារនោះ មិនសូវមានការឆ្លងច្រើនទេ ប៉ុន្តែទើបតែកាលពីថ្ងៃពុធ មាន២២នាក់ថ្មី ហើយប្រកាសនាថ្ងៃនេះថា ឆ្លងជិត១០០នាក់នេះតែម្តង។
ប្រភពថា ចំនួនអ្នកស្លាប់មានចំនួន ៣២១៦នាក់ ខណៈចំនួនអ្នកជាសះស្បើយបានកើនឡើងដល់ ១៣២២៦៩នាក់។
មីយ៉ាន់ម៉ារកឃើញកូវីដ១៩ លើកដំបូង កាលពីថ្ងៃទី២៣ ខែមីនា ២០២០៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ