ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៨នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងថ្ងៃ២៧ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៤៥២នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន២៣នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅក្រុងកំពង់ចាមម្នាក់, ស្រុកជើងព្រៃចំនួន១១នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកបាធាយ៧នាក់នាក់, និងស្រុកចំការលើម្នាក់។

អ្នកជំងឺទាំង២៣នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង២៣នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

ជាមួយគ្នានោះ រដ្ឋបាលខេត្តបានឲ្យដឹងថា នៅថ្ងៃទី២៧ឧសភា ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៨នាក់ផងដែរ។ គិតត្រឹមថ្ងៃទី២៧ឧសភា ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន៧៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៥៩នាក់ និងនៅសល់៦១៦នាក់កំពុងទទួលការព្យាបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner