នគរបាលខណ្ឌឬស្សីកែវ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគាស់ទ្វាផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនក្នុងករណីគាស់ទ្វាផ្ទះលួចទ្រព្យសម្បត្តិនៅម៉ោង ០៥និង ៣០នាទី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចផ្ទះជួលផ្លូវបេតុង ក្រុមទី៦ភូមិ៣សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ ខេមរិនភេទប្រុសអាយុ២៩ឆ្នាំមុខរបរកម្មក ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមាន ឈ្មោះ អ៊ូ ហាន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះជួលផ្លវ បេតុង ក្រុុមទី ៦ភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ ។

លោកនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា នៅថ្ងៃកេីតហេតុ ជនសង្ស័យដើរមកផ្ទះជនរងគ្រោះគោលបំណងលួចទ្រព្យសម្បត្តិពេលមកដល់ពុំមានមនុស្ស ដោយឃើញសភាពស្ងប់ស្ងាតទើបជនសង្ស័យបានយកដែកសសៃលួសកែឆ្នៃមកឆ្កឹះសោទ្វារផ្ទះ ចូលទៅលួចសំភារះរួចបានគេចខ្លួនមកផ្ទះជួល។លុះដល់ម៉ោង៨ព្រឹកឡើងថ្ងៃ២៨ខែឧសភាឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ នៅផ្ទះជួលក្រុម៦ភូមិ៣សង្កាត់ច្រាំងចំរេះ១និងនាំយកមកប៉ុស្តិ៍ច្រាំងចំរេះ១សាកសួរ។
សម្ភារ:ដកហូតមានរួមមាន
១.លោហះធាតុពណ៍លឿងទុំចំនួន១ខ្សែក
២.លោហះធាតុពណ៍លឿងទុំចំនួន១ខ្សែដៃ
៣.បណ្តោងដាំត្បូងចំនួន១
៤.ទូរសព្ទ១គ្រឿងម៉ាកHiyaពណ៍ខ្មៅគ្មានសុីម
៥.ដែកលួសសសៃកែឆ្នៃចំនួន១

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner