ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់

ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ ហឬទ័យ ប្រោស ព្រះរាជទាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ មុននឹងប្រោស ព្រះរាជទាននូវព្រះរាជសវនា ការដ៏វិសេសវិសាលនេះ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងគណៈប្រតិភូ ចូលក្រាប ថ្វាយបង្គំ និងថ្វាយគ្រឿងសក្ការៈបូជា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរ ក្សត្រ ព្រះវររាជបិតា ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គង់នៅខាងមុខឈាង ឥសាន្ត នៃព្រះរាជដំណាក់គន់ធបុប្ផា ក្នុងព្រះបរមរាជវាំង។

ការថ្វាយគ្រឿងសក្ការៈបូជា គោរពចំពោះព្រះបរមរូប ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនេះ គឺជាការសម្តែងនូវសេចក្តីចងចាំជានិច្ច គ្មានថ្ងៃបំភ្លេចបាន ថ្វាយចំពោះ ព្រះមហាករុណាទិគុណដ៏ធំធេង មិនអាចកាត់ថ្លៃ បាន របស់ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានបំពេញព្រះរាជបេសសកកម្ម បំរើប្រទេសជាតិមាតុភូមិ និង ប្រជារាស្រ្តកម្ពុជា ទទួលបាននូវឯករាជ្យបូរណភាពទឹកដី ប្រកបដោយសេចក្តីសុខសន្តិភាព ឯកភាពជាតិ ត្រជាក់ត្រជុំ និងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ តាំងពីសម័យសង្គមរាស្រ្តនិយមរហូតដល់ ពេលបច្ចុប្បន្ន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner