រថយន្តដឹកដីធុនធំបុករថយន្ត ៣គ្រឿងបន្តកន្ទុយគ្នា នៅផ្លូវជាតិលេខ៣ រងការខូចខាត

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង បង្កដោយរថយន្តដឹកដីធុនធំមួយគ្រឿងបើកបរក្នុងល្បឿនលឿន និងមិនប្រយ័ត្ន ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំនួន៣គ្រឿងផ្សេងទៀត បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ០៥និង០០នាទីល្ងាច ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៣ ភូមិ ដើមស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកដីធុនធំមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-0256បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តបីគ្រឿង បន្តកន្ទុយគ្នា មាន(រថយន្តTundra ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BC-9427 ,រថយន្តLuxus RX-300ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AT-8695 និងព្រូសមិនចាំស្លាកលេខមួយគ្រឿងទៀត) បណ្តាលឲ្យរងការខូចខាត តែគ្មានអ្នករបួសឡេីយ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មានរថយន្ត Tundra រងការខូចខាតខ្លាំងជាងគេ ដោយឡែករថយន្ត LEXUS RX300 និងរថយន្តព្រូស រងការខូចខាតតិចតួច ខណៈម្ចាស់រថយន្តព្រូសក៏ខ្ជិលរញ៉េរញៃក៏បើកចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានចុះមកដល់ទីតាំកើតហេតុហេីយឲ្យភាគីទាំង៣និយាយចរចាគ្នាតែមិនត្រូវគ្នា ទេីបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner