ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី២៣នាក់ (Video Inside)

ខេត្តកំពង់ចាមរកឃើញអ្នកមានវិជ្ជមានកូវីដថ្មីចំនួន២៣នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ការរកឃើញថ្ងៃនេះ ជាតួលេខថយចុះបើប្រៀបធៀបនឹងម្សិលមិញការឆ្លងកូវីដថ្មីមានចំនួន៣៥នាក់។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលរកឃើញនៅថ្ងៃនេះ គឺក្នុងចំណោមមនុស្សធ្វើតេស្តសារុបរួម៤៥២នាក់។

យោងតាមរដ្ឋបាលខេត្ត ក្នុងនោះចំណោមអ្នកឆ្លងទាំង២៣នោះ រួមមាននៅក្រុងកំពង់ចាមម្នាក់, ស្រុកជើងព្រៃ ចំនួន១១នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកបាធាយ៧នាក់នាក់, និងស្រុកចំការលើម្នាក់។ រដ្ឋបាល ខេត្តនៅបាន ឲ្យដឹងដែរថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខេត្តកំពង់ចាម មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន ៨នាក់ផងដែរ។

គិតត្រឹមថ្ងៃទី២៧ឧសភា ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន៧៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៥៩នាក់ និងនៅសល់៦១៦នាក់កំពុងទទួលការព្យាបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner