ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី៤នាក់ថ្ងៃនេះ (Video Inside)

ខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានកូវី១៩ថ្មី ចំនួន៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លង៤នាក់នៅថ្ងៃនេះ គឺបានថយចុះម្នាក់ បើប្រៀបធៀបនឹងការឆ្លងម្សិលមិញមានចំនួន៥នាក់។ យោងតាមរដ្ឋ បាលខេត្ត អ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ទាំងចំនួន៤នាក់នោះ រួមមានអ្នកឆ្លង៣នាក់ ជាការឆ្លងចូលក្នុងសហគមន៍, ចំណែកម្នាក់ទៀតជាអ្នកមកពីប្រទេសថៃ។

ខេត្តសៀមរាបគិតត្រឹមថ្ងៃទី២៨ឧសភា ឆ្នាំ២០២១ អ្នកវិជ្ជមានជំងឺ កូវីដ១៩ មានសរុបចំនួន ១០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥៧នាក់ , កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន៤៨នាក់ និងមានមនុស្សស្លាប់ដោយសារជម្ងឺកូវីដ១៩ សរុបចំនួន ២នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner