អាជ្ញាធរខេត្តកំពត សម្រេចបិទកាស៊ីណូ សុខគឹមម៉េង ស្ថិតនៅក្បែរច្រកទ្វារទ្វេរភាគីតន់ហន់ ខណៈរកឃើញភ្ញៀវ ៤នាក់មានវិជ្ជមានកូវីដ-១៩
សមត្ថកិច្ចស្រុកកំពង់ត្រាច ខេត្តកំពត ដឹកនាំដោយលោក អូន ខន អភិបាល ស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២១ នេះ បានដឹកនាំកម្លាំង និងក្រុមការងារចុះទៅបិទខ្ទប់នៅបរិវេណកាស៊ីណូ សុខគឹមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈជំនាញបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។
នៅពេលនេះ កងកម្លាំងមានសត្ថកិច្ច បានសម្រេចចងខ្សែ បិទបម្រាម និងការពារសន្រិសុខ សណ្តាប់ធ្នាប់ មិនឱ្យមានការធ្វើដំណើរចេញ ចូល ពីបរិវេណទីតាំងការស៊ីណូ ដើម្បីការពារទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ទៅដល់មូលដ្ឋាន។
ជាមួយគ្នានេះ អាជ្ញាធរបានសំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមយកសំណាកពីក្រុមគ្រូពេទ្យ និងចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន៕