រដ្ឋបាលខេត្តកណ្ដាល សម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្រ្តឃុំពាមរាំង ស្រុកលើកដែក និងកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង
អត្ថបទដោយ៖
AMS OneMinute
រដ្ឋបាលខេត្តកណ្ដាល សម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្រ្តឃុំពាមរាំង ស្រុកលើកដែក និងកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ឧសភា-១០ មិថុនា ២០២១
- តំបន់ក្រហម៖ ផ្នែកខ្លះនៃភូមិពាមរាំងលើ ចាប់ពីព្រំប្រទល់ប៉ែកខាងជើង រហូតដល់ សាលាអន្តរជាតិចំណេះខ្ញុំ នៃភូមិពាមរាំងលើ ឃុំពាមរាំង
- តំបន់លឿងទុំ៖ ចាប់ពីសាលាបឋមសិក្សាភូមិថ្មី រហូតដល់ ព្រំប្រទល់ប៉ែកខាងត្បូងនៃភូមិព្រែកតាទួន ឃុំពាមរាំង
- តំបន់លឿង៖ ផ្នែកខ្លះនៃភូមិថ្មី ចាប់ពីព្រំប្រទល់ប៉ែកខាងជើង រហូតដល់ សាលាបឋមសិក្សាភូមិថ្មី និង ផ្នែកខ្លះនៃភូមិពាមរាំងលើ ចាប់ពីសាលាអន្តរជាតិចំណេះខ្ញុំ រហូតដល់ព្រំប្រទល់ ប៉ែកខាងត្បូង នៃភូមិពាមរាំងលើ ឃុំពាមរាំង
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល