ឯកឧត្តម ងួន រតនៈ នាំយក និងប្រគល់ថវិកា ២០លានរៀល របស់ រដ្ឋបាលខេត្តបាត់ដំបង ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

    នៅព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង និងជា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកនិងប្រគល់នូវថវិកាចំនួន២០លានរៀល (ម្ភៃលានរៀលគត់) ដើម្បីចូលអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១ក្រោមប្រធានបទ៖ “ទាំងអស់គ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩និងកសាងភាពធន របស់សង្គមជាតិ” ដើម្បីប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីចូលរួមទ្រទ្រង់ក្នុងសកម្មភាពមនុស្សធម៌ និង ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និង កំពុងតែជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តបាត់ដំបង ។

      ក្នុងឱកាសនោះដែរ ក៏មានបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តបាត់ដំបង បានបន្តចូលរួមថវិកាជាមួយសាខាកាកបាទក្រហមកម្ពុជា ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗក្នុងខេត្ត នៅក្នុងឱកាសដើម្បីអបអរសាទរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២១ ផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner