ប្រទេស​អា​ស៊ាន១នេះយក​ថ្ងៃកុមារ​អន្តរជាតិ​ ​១​​មិថុនា ស្អែក ផ្តើម​​ការចាក់​វ៉ាក់សាំង​ដល់សិស្ស​ក្រោម​១​២​ឆ្នាំ​ ​​

រដ្ឋមន្ត្រី​អប់រំ​នៃ​ប្រទេស​សិង្ហបុរី ​Chan Chun Sing បាន​ប្រកាស​ឲ្យដឹង​នា​ថ្ងៃ​ទី​៣​១​ ​ឧសភា​នេះ​ថា​ ​សិស្ស​ជាង​៤​០​ម៉ឺន​នាក់​ ​អាយុ​ក្រោម​១​២​ឆ្នាំ​ឬ​លើស​១​២​ឆ្នាំ​នឹង​ត្រូវ​អញ្ជើញ​ទៅ​ឲ្យទៅ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​មិថុនា​ ​២​០​២​១​ស្អែកនេះ​។​

​ការ​ជូនដំណឹង​នេះ​បាន​កើតមានឡើង​ ​ក្រោយពេល​វ៉ាក់សាំង​ត្រូវ​បាន​អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល​ប្រទេសនេះបាន​អនុម័ត​ឲ្យ​ប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech​ ​សម្រាប់ក្មេង ​ចាប់ពី​អាយុ​១​២​ ​ដល់​ ​១​៥​ឆ្នាំ​ ​កាលពី​ពេលថ្មីៗនេះ​។​

ការ​កក់​នឹង​បើកទ្វារ​ទទួល​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​មិថុនា​ ​ខណៈ​ដែល​ការ​ចាក់​វ៉ាក់សាំង​លើ​វ័យ​ពួកគេ​ ​អាច​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៣​ ​មិថុនា​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ដដែល​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner