លោកអភិបាលរងខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត១ សាលាបឋមសិក្សាអុិនស៊ីដារ៉េ ស្រុករតនមណ្ឌល

អត្ថបទដោយ៖
ធី ដា

បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត១ ដែលមានទីតាំងនៅក្នុងសាលាបឋមសិក្សា អុិនស៊ីដារ៉េ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។

លោក ណុប ដារ៉ា ក៍បានសំណេះសំណាល សួរសុខទុកជាមួយ កម្លាំងដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក មានគ្រូពេទ្យ កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងកងទ័ព ដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធម៌មូលដ្ឋាន ក៏ដូចជា បានបំពេញតួនាទីរបស់ខ្លួន ក្នុងបេសកកម្មដ៏សែនពិបាកនេះ ។

លោកបានធ្វើការផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវចូលរួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ត្រូវធ្វើការពន្យល់អប់រំដល់ពលករ ដែលកំពុងធ្វើចត្តាឡីស័កនៅទីនេះ ឱ្យគាត់យល់កាន់តែច្បាស់ នូវវិធានការការពាររបស់ប្រមុខរដ្ឋាភិបាល (៣ការពារ ៣កុំ) ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner