ប្រទះឃើញមីនតោន៣គ្រាប់នៅភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

មីនតោនចំនួន៣គ្រាប់ត្រូវបានប្រទះឃើញនៅរាជធានីភ្នំពេញ ។ ហេតុការណ៍ប្រទះឃើញនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៥ ខែមីនា ក្បែរច្រាំងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយក៏ត្រូវបានមន្ត្រីស៊ីម៉ាក់ បានចុះទៅយកចេញវិញនៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃដដែលផងដែរ ។ សមត្ថកិច្ចបានអោយដឹងថាមានប្រជាអ្នកនេសាទជាជនជាតិអ៊ីស្លាម បានចូលទូកឈប់ចតនៅក្បែរច្រាំងទន្លេសាបក៏បានប្រទះឃើញគ្រាប់មីនតោននោះ ខណៈពេលដែលទឹករលកបោកបក់ និងទឹកបានស្រកផុត ។ ក្រោយពីប្រទះឃើញគ្រាប់នោះភ្លាមក៏ប្រញាប់រាយការណ៍ទៅកម្លាំងនគរបាល និងអាជ្ញាធរ និងបានរាយការណ៍ទៅមន្ត្រីស៊ីសម៉ាក់ដើម្បីចុះទៅយកមកធ្វើការកម្ទេចចោល ។យោងតាមមន្ត្រីស៊ីម៉ាក បានអោយដឹងថាមីនតោនចំនួន៣គ្រាប់ នោះរួមមាន ម៉ាក TM46 ចំនួន២គ្រាប់ និងម៉ាក TNM46 មួយគ្រាប់ ដែលផលិតនៅប្រទេសសូវៀតជាប្រភេទគ្រាប់ប្រឆាំងរថគ្រោះ ដែលគ្រាប់នោះបន្សល់ទុកតាំងពីជំនាន់សម័យសង្គ្រាមលន់នល់មកម្ល៉េះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner