ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៨នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៣០ករណីបន្ថែមទៀតនៅថ្ងៃអង្គារនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអង្គារនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣៨នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន២ពាន់២៣០ករណីផងដែរ ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៦ម៉ឺន២ពាន់២២ករណី ។

ក្នុងចំណោមករណីសរុប  ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់១៥៣ករណីគឺជាប្រជាជនទូទៅ និង៧៧ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន៣ពាន់៣៩០នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់១៣ម៉ឺន៣ពាន់១៥៩ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ៨ម៉ឺន៤ពាន់៣០៩នាក់ ៕​ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner