អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៤៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៦ម៉ឺននាក់ និងជាសះស្បើយ១៥៣លាន៧៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧១លាន៤៦ម៉ឺន២ពាន់៥៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៦ម៉ឺន៤ពាន់៩០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៣លាន៧៣ម៉ឺន៩ពាន់៧០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១១ម៉ឺន៣ពាន់១៤៦នាក់ ស្លាប់ចំនួន៦០ម៉ឺន៩ពាន់៧៦៧នាក់ និងជាសះស្បើយចំនួន២៧លាន៨៦ម៉ឺន៣ពាន់៨៤០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន១៧ម៉ឺន៣ពាន់៦៥៥នាក់ ស្លាប់៣៣ម៉ឺន១ពាន់៩០៩នាក់ និងជាសះស្បើយ២៥លាន៩៣ម៉ឺន៩ពាន់៥០៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៥៤ម៉ឺន៧ពាន់៦៧៤នាក់ ស្លាប់ចំនួន៤៦ម៉ឺន២ពាន់៩៦៦នាក់ និងជាសះស្បើយ១៤លាន៩៦ម៉ឺន៤ពាន់៦៣១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner