ជនជាតិវៀតណាម ១៨នាក់ត្រូវបានបណ្ដេញចេញ និងហាមចូលប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា វេលាម៉ោង ១១និង២០នាទី ថ្ងៃទី១មិថុនាឆ្នាំ២០២១ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត ធ្វើការបណ្តេញចេញពីកម្ពុជា ជនបរទេសសញ្ជាតិវៀតណាមចំនួន១៨នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ទៅប្រទេសដើមវិញ។

ក្នុងការបណ្ដេញចេញនៅ ក្រសួងមហាផ្ទៃក៏បានប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំផងដែរ។ ជនបរទេសទាំង ១៨នាក់នោះ ត្រូវគេរាយការណ៍ថា ត្រូវបានស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកោះកុង ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅខុសច្បាប់ ពោលគឺគ្មានលិខិតឆ្លងដែន, ខ្លះទៀតឆ្លងដែនខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន និងមិនប្រថាប់ត្រា និងល្មើសបំរាមបិទខ្ទប់របស់រដ្ឋបាលខេត្តជាដើម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner