កូវីដ​៖​ ​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​​១​៤​០​ពាន់​លាន​បាត​ ​​ទល់​​​នឹង​រលក​ទី​៣​ បច្ចុប្បន្ន

គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​រ​អន្តរា​គម​ស្រោចស្រង់​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វី​ដ​១​៩​ ក្នុងទំហំទឹកប្រាក់​១​៤​០​ពាន់​លាន​បាត​ ​ឬ​ជាង​៤​.​៤​ពាន់​លាន​ដុល្លារ​អាមេរិក​ ​យកមក​ទប់ទល់​​​នឹង​រលក​ទី​៣​ ​ដោយ​គេ​ដឹង​ថា​ ​មនុស្សជា​ង​១​៣​ម៉ឺន​នាក់​ទៀត​បាន​ឆ្លង​ ​តាំងពី​ខែ​មេសា​មក​ ​ក្នុង​ការ​ផ្ទុះ​ជាថ្មី​នេះ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​An​uc​h​a​ ​Bur​a​p​a​c​h​a​i​sr​i​ ​បាន​និយាយ​ថា​ ​នៅ​ថ្ងៃ​អង្គា​រ៍ ​ទី​១​ ​មិថុនា​ ​២​០​២​១​នេះ​ថា​ ​វិធានការ​ទាំងនេះ​ ​រួម​ប​ញ្ជូ​ល​ទាំង​ការ​ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ ​ជួយ​ទូទាត់​ ​និង​ការ​បង្វិល​ទុន​ជាដើម​ ​ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ចំណាយ​ ​ចាប់ពី​ខែ​កក្កដា​ទៅ​។​

​អភិបាល​រាជធានី​បាងកក​បាន​ព្រមាន​ ​កាលពី​ថ្ងៃចន្ទ​ថា​ ​សេដ្ឋកិច្ច​ប្រហែល​មិន​អាច​ត្រលប់​ទៅ​រក​ក​ម្រិ​ត​កំណើន​ដូចមុន​មាន​ជំងឺ​បានទេ​ ​រហូត​ទាល់តែ​ដើម​ឆ្នាំ​២​០​២​៣​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner