អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៩៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៧ម៉ឺននាក់ និងជាសះស្បើយ១៥៤លាន៤១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧១លាន៩៣ម៉ឺន៤ពាន់៦៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៧ម៉ឺន៥ពាន់៦៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៤លាន៤១ម៉ឺន៥ពាន់៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៣ម៉ឺន៦ពាន់៧៣៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៤៣៦នាក់ និងជាសះស្បើយចំនួន២៧លាន៩៤ម៉ឺន៩១៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៣០ម៉ឺន៦ពាន់៨៨៣នាក់ ស្លាប់៣៣ម៉ឺន៥ពាន់១១៤នាក់ និងជាសះស្បើយ២៦លាន១៧ម៉ឺន៩៩២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៦២ម៉ឺន៥ពាន់៥៧២នាក់ ស្លាប់ចំនួន៤៦ម៉ឺន៥ពាន់៣១២នាក់ និងជាសះស្បើយ១៥លាន៦ម៉ឺន៨ពាន់១៤៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner