ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៤៧នាក់ (Video inside)

ខេត្តតាកែវបានរកឃើអ្នកឆ្លងកូវី-១៩ថ្មីចំនួន៤៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ និងមានករណី មនុស្សម្នាក់បានស្លាប់ផងដែរ។ ខេត្តតាកែវកាលពីម្សិលមិញ ចំនួនមនុស្សឆ្លងថ្មី ត្រូវគេរកឃើញមានច្រើនដល់ ៥០នាក់។

យោងតាមរដ្ឋបាលខេត្ត អ្នកវិជ្ជមានថ្មីទាំង៤៧នោះ រួមមានអ្នករស់នៅស្រុកត្រាំកក់១២នាក់, ស្រុក ព្រៃកប្បាសចំនួន១៣នាក់, ស្រុកបាទីចំនួន៨នាក់, ក្រុងដូនកែវ៣នាក់, ស្រុកអង្គរបុរី២នាក់, ស្រុកសំរោង ចំនួន ៤នាក់,ស្រុកទ្រាំងចំនួន២នាក់,ស្រុកគិរីវង់២នាក់ និងម្នាក់មកពីខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ ដែរថាចំណែកអ្នកស្លាបម្នាក់ដោយសារកូវីដ១៩នៅថ្ងៃនេះ គឺជាបុរសអាយុ៦៣ឆ្នាំរស់នៅភូមិអង្គតាង៉ិល ឃុំគុស ក្នុងស្រុកត្រាំកក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner