ខេត្តកំពត រកឃើញឆ្លងថ្មី៦០នាក់ (Video Inside)

ខេត្តកំពត បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦០នាក់ បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៦០នាក់នោះ សុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលរួម មានស្រ្តីចំនួន៣៤នាក់ និងបុរស២៦នាក់ ។

ការរកឃើញឆ្លងថ្មី៦០នាក់ នៅថ្ងៃនេះ ត្រូវបានគេបញ្ជាក់ថា មានការ កើនឡើងចំនួន ៣នាក់ បើប្រៀបធៀបនឹងថ្ងៃម្សិលម៉ិញ ដែលកាលពីថ្ងៃអង្គារ៍នោះ គេបានរកឃើញអ្នកឆ្លង ៥៧ នាក់ ។ អ្នកឆ្លងថ្មីទាំង៦០នាក់នោះ រួមមានពលរដ្ឋនៅស្រុកកំពង់ត្រាចចំនួន ៣៧នាក់, ស្រុកដងទង់ចំនួន ៩នាក់, ក្រុងកំពត ៦នាក់, ស្រុកបន្ទាយមាសម្នាក់, អ្នកឆ្លងចំណូលថ្មីមកពីខេត្តតាកែវ ៣នាក់, មកពីកំពង់ចាមម្នាក់, មកពី ក្រចេះម្នាក់, ពីត្បូងឃ្មុំម្នាក់ និងពីខេត្តបាត់ដំបងម្នាក់ ។

ខេត្តកំពតក្នុងរយៈពេល៤ថ្ងៃ គឺថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី ២ មិថុនា ត្រូវបានគេរកឃើញអ្នកវិជ្ជមានកូវីដចំនួនជិត២៣០នាក់ហើយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner