ក្រុមអង់គ្លេសយកឈ្នះអូទ្រីសក្នុងប្រកួតមិត្តភាព មុនទៅ Euro 2020
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុមជម្រើសជាតិ អង់គ្លេស ដែលដឹកនាំដោយ លោក Gareth Southgate បានយកឈ្នះអូទ្រីស ១:០ នៅកីឡដ្ឋាន Riverside Stadium ក្នុងប្រកួតមិត្តភាព កាលពីយប់មិញ មុនទៅEuros 2020 ។ ១គ្រាប់របស់តោកំណាច រកបានដោយ កីឡាករ Bukayo Saka យុវជនរបស់ក្រុម Arsenal នៅនាទី៥៦ ។
ជ័យជំនះនេះមានន័យថាអង់គ្លេសបានឈ្នះការប្រកួតមិត្តភាព ៧ លើកកន្លងមក ដែលជាការប្រកួត មិត្តភាព ល្អបំផុតរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Gareth Southgate ដូចដែល ស្ថិតក្រោមការបង្វឹករបស់លោក Sir Bobby Robson កាលខែមិថុនា ឆ្នាំ១៩៨៥ ដល់ខែឧសភា ឆ្នាំ១៩៨៦៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។