ខេត្តស្វាយារៀង បង្ហាញអត្តសញ្ញាណអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ម្នាក់ទៀត
រដ្ឋបាលខេត្តពព្រៃវែងបានបញ្ជាក់ថា សពមានឈ្មោះ ពៅ សុភា ភេទប្រុស ជាប្រជាពលរដ្ឋរស់នៅភូមិត្រព្រាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី៣មិថុនា ឆ្នាំ២០២១ អាយុ ៤២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅថ្ងៃទី៣មិថុនាឆ្នាំ២០២១ បានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះ គ្រួសារសពលោក ពៅ សុភា ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារៈគឺត្រូវពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ, លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល និង រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។ ៣កុំគឺ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និង កុំប៉ះពាល់គ្នា។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៦នាក់ ដែលនាំឲ្យកម្ពុជាមានអ្នកស្លាប់សរុប២៣៦នាក់។