ជញ្ជីងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម មាន ការកើនឡើងជាលំដាប់បើទោះបីជាមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាសាកលក៏ដោយ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ជញ្ជីងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម មាន ការកើនឡើងជាលំដាប់បើទោះបីជាមានការឆ្លងរាលដាលជំងឺកូវីដ១៩ជាសាកលក៍ដោយ ហើយរាល់នាំទំនិញ ពាណិជ្ជកម្ម ចេញចូលរវាងប្រទេសទាំងពីរ នៅជាធម្មតា ក្នុងនោះទំហំជញ្ជីងពាណិជ្ជកម្មទ្វេភាគី កាលពីឆ្នាំ២០១៨ មានទំហំ៤.៧ពាន់លានដុល្លាអាមេរិក នៅឆ្នាំ ២១៩ទំហំពាណិជ្ជកម្ម មានទឹកប្រាក់ចំនួន ៥.៣ ពាន់លានដុល្លា ឆ្នាំ២០២០ទំហំពាណិជ្ជកម្មមាន ទឹកប្រាក់ចំនួន៥.៣៣ ពាន់លានដុល្លាអាមេរិក ដោយ ឡែកនៅឆមាសទី១ឆ្នាំ ២០២១ទំហំពាណិជ្ជកម្មទ្វេភាគី នៅតែបន្តកើនឡើងជា លំដាប់ ហើយនៅឆ្នាំ២០២១ដដែល អ្នកវិនិយោគប្រទេសវៀតណាម នៅកម្ពុជា មានចំនួន២១៤គំរោង គិតជាទឹកប្រាក់មានទំហំជាង៣.៣ពាន់លានដុល្លាអាមេរិក។

នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសថ្លែងប្រាប់អ្នកសាព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបរវាងប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុនរដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបញ្ចប់អណត្តិការទូត នៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២១នេះ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ទៀតថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរនិងអបអរសាទរដល់ប្រទេស វៀត ណាម ដែលកន្លងមកបានធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យនៅឆ្នាំ២០២០កន្លងមក ក៏ដូចជាតួនាទីដ៏សំខាន់របស់វៀត ណាមនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិដែលវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍ ក៏ដូចជាអបអរសាទរសមាជលើកទី៣ នៃបក្សកុម្មុយនីស្តវៀតណាមកន្លងមកនេះ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានសម្តែងនៅការសប្បាយរីករាយ និងមានកិត្តិយស ដែលបានមកបម្រើការងារជាឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំកម្ពុជាកន្លងមកនេះ ដោយឯកឧត្តមមានសេចក្តីរីករាយ ក្នុងការបំពេញការងារ ក៏ដូចជា បានឃើញផ្ទាល់ភ្នែកចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរយៈពេលជិត៤ឆ្នាំ នៃការងារការទូតនេះ ហើយបេសកកម្មការ ទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបានជោគជ័យ គឺអាស្រ័យដោយមានការគាំទ្រគ្រប់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស តាមរយៈក្រសួងការបរទេស ជាមួយគ្នានេះដែរ បើតាមការកត់សម្គាល់ បញ្ជាក់ថា- ប្រទេសទាំងពីរមិនត្រឹមតែមានភាពល្អ និងគ្នាក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាលទេ សូម្បីតែថ្នាក់ដឹកនាំផ្ទាល់ នៃប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អ ពីថ្នាក់លើរហូតដល់ថ្នាក់ប្រជាជន និងប្រជាជនផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner