ផ្ទះប្រជាពលរដ្ឋ ១៤ខ្នងផ្ទះ​​ រ​ងការខូចខាតដោយសាគ្រោះធម្មជាតិភ្លៀង.ខ្យល់កន្ត្រាក់

ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋ ១៤ខ្នងផ្ទះរងការខូចខាតដោយសាតែគ្រោះធម្មជាតិភ្លៀង.ខ្យល់កន្ត្រាក់ ។ ហេតុការណ៍គ្រោះធម្មជាតិដោយសារភ្លៀងខ្យល់កន្ត្រាក់នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាច់ថ្ងាំទី៣ មិថុនា ២០២១ម្សិលមិញ នៅក្នុងភូមិក្រាំងស្រម៉ និងភូមិត្រពាំងទន្លាប់ដែលស្ថិតនៅក្នុងឃុំស្វាយជុកស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។

អធិការនគបាលស្រុកសាមគ្គីមានជយ័បានអោយដឹងនៅព្រឹកថ្ងៃទី៤ មិថុនា ២០២១នេះ​​ ថាករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ខាងលើនេះបណ្តាលអោយប៉ើងដំបូលអសើ១៤ខ្នងផ្ទះ និងផ្ទះ១ខ្នង ដែលមានទំហ៊ុ៧ម៉ែត្រគុណ៨ម៉ែត្ររងការខូចខសតទាំងស្រុងនិងផ្ទះ​ ១ខ្នងផ្សេងទៀតទំហ៊ុ​ ៥ម៉ែត្រគុណនិង៦ម៉ែត្រ​និង១ខ្នងទៀតទំហ៊ុ៤គុណនិង៥ម៉ែត្រត្រូវបានខ្យល់កួចទំលាក់ចេញពីជើងទម្រ ។​ នៅក្នុងហេតុការខាងលើនេះមិនបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ។

នាយកប្រតិបត្តសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងលោក ប្រាក់សោភណ្ឌ បានអោយដឹងនៅព្រឹកថ្ងៃទី៤មិថុនានេះថាទីណាមានគ្រោះមហន្តរាយនិងគ្រោះធម្មជាតិគឺខាងលោកនិងចុះដល់ទីកន្លែងនាំយកជាគ្រឿងសម្ភារផ្សេងៗទៅប្រគល់ជូនជនរងគ្រោះបន្ទាន់ករណីខាងលើនេះខាងលោកនិងចុះទៅថ្ងៃនេះដើម្បីឆ្លើយតបបន្ទាន់ដល់ពួគ់ផងដែរ៕សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner