រដ្ឋបាលខេត្តសៀមរាប ចេញប្រកាសបង្ហាញអត្តសញ្ញាណករណីអ្នកមានវិជ្ជមានជំងឺកូវី-១៩ ថ្មីចំនួន ៦នាក់ទៀត នៅថ្ងៃទី០៣ ខែមិថុនានេះ !

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបដល់សាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ:នេះ បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៦នាក់ទៀត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដែលមានរាយនាមដូចខាងក្រោម៖

១- ឈ្មោះ មិត្ត ហ៊ន់ ភេទស្រី អាយុ៦៦ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
២- ឈ្មោះ ង៉ិក ង៉ុយ ភេទប្រុស អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
៣- ឈ្មោះ យឿម ឈូក ភេទស្រី អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
៤- ឈ្មោះ ហាង គុយ ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋាននៅភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
៥- ឈ្មោះ លឿម លាំ ភេទស្រី អាយុ២៦ឆ្នាំ អាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
៦- ឈ្មោះ ង៉ុយ ស្រីណាង ភេទស្រី អាយុ១៦ អាសយដ្ឋាននៅភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

ករណីទាំង៦ខាងលើនេះ គឺមានការពាក់ព័ន្ធជាមួយឈ្មោះ នួន ហាន់ ភេទស្រី អាយុ៦៥ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣១នាក់ បានព្យាបាលឱ្យជាសះស្បើយចំនួន ៦៨នាក់, ស្លាប់ ២នាក់ និង៦១នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវរកមេរោគ។

រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕ ប្រភព: រដ្ឋបាលខេត្តសៀមរាប កែសម្រួលដោយលីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner