ហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ឬមុខរបរអាជីវកម្ម  ពីព្រោះលោកអ្នកអាចសម្រេចការងារ និងក្តីបំណងនានាបាន។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលផ្នែកទំនាក់ទំនង ដូច្នេះលោកអ្នកអាចបង្ហាញគម្រោងការងារដែលអ្នកមានក្នុងដៃ ឬអ្នកអាចចាប់ផ្តើមអនុវត្តផែនការដែលអ្នកបានគ្រោងទុក។ ជារួមក្នុងវេលានេះ អ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានការណ៍ និងមានការយល់ដឹងពីវិធីដោះស្រាយ។  អ្វីដែលគួរប្រតិបត្តិឲ្យខ្ជាប់ខ្ជួន គឺភាពសប្បុរស។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ លោកអ្នកនឹងមានមនុស្សជាច្រើនជួយយកអាសារ និងផ្តល់ពត៌មាន ដូច្នេះបញ្ហាតូចតាចនានាអាចនឹងដោះស្រាយបានដោយងាយស្រួល។ ទោះបីយ៉ាងនេះក្តី សូមកុំបោះបង់ការខិតខំប្រឹងប្រែង សូមបន្តការងារទាំងនោះឲ្យអស់ពីសមត្ថភាប និងត្រូវព្យាយាមអភិវឌ្ឍន៍វិជ្ជាជីវរបស់ខ្លួន។ ក្នុងពេលស្របគ្នាសូមគិតគូរ និងចំណាយពេលវេលាឲ្យបានត្រឹមត្រូវ និងគួរជ្រើសរើសការងារណាជាចំបង។

 ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់។ ថ្ងៃនេះលោកអ្នកនឹងទទួលបានដំណឹងល្អក្នុងអាជីព ព្រមទាំងអាចទទួលបានលាភសំណាងនៅវេលាល្ងាចផងដែរ។ លោកអ្នកទទួលបានអំណោយផលក្នុងនិយាយចរចាជាមួយមនុស្សថ្នាក់លើ ដូច្នេះសូមទាញផលប្រយោជន៍ឲ្យមានអតិបរមាក្នុងវេលានេះ។ ក្រៅពីនេះសូមរក្សាភាពស្មោះត្រង់ និងសប្បុរសជានិច្ច ពីព្រោះកំហុសតូចតាចមួយចំនួនអាចកើតឡើង ហើយបើអ្នកមកចាត់ចែងឲ្យបានល្អទេ នឹងបង្ករការលំបាកផងដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យ។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាច្រើនណាស់ ដូច្នេះចំពោះការធ្វើទំនាក់ទំនងកិច្ចការនានាគឺអាចធ្វើទៅបានគ្រាន់ជំទាស់ឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហានានា។ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងពេលនេះក្តី សូមកុំទាន់ចាប់ផ្តើមទំនាក់ទំនងថ្មី អ្នកមិនគួរធ្វើអ្វីដោយប្រញាប់ប្រញាលនោះទេ។ ចំណាយពេលគិតគូរបន្ថែម។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចា ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ក្នុងនោះកិច្ចការងារដែលទាក់ទងនឹងការលក់ចេញទិញចូល​ នឹងទទួលបានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ណាស់។ ក្រៅពីនេះសូមប្រុងប្រយ័ត្ន ក្រែងមានបញ្ហាតូចធំនៅក្នុងគ្រួសារ។ ចំពោះសុខភាពផ្ទាល់ខ្លួនគួរតែយកចិត្តទុកដាក់ផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង ដូច្នេះសូមព្យាយាមដោះស្រាយរឿងរ៉ាវតូចៗទាំងនោះឲ្យអស់ និងទាន់ពេលកុំឲ្យវាបង្ករផលរំខានធំ។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ ដោយប្រើបិទពិសោធន៍ និងចំណេះដឹងរបស់អ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារទាំងអស់ ហើយចំពោះកិច្ចការងារនានារបស់អ្នកនឹងដំណើរការទៅជាប្រក្រតី ​គ្មានផលរំខានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ចំពោះលាភសំណាងរបស់អ្នកមានសញ្ញាណវិជ្ជមាន ប៉ុន្តែវាទាក់ទងនឹងអាកប្បកិរិយា និងវិធីសាស្រ្តរបស់អ្នកក្នុងការឆ្លើយតប។ លោកអ្នកជាមនុស្សដែលអាចសម្រេចការងារបានជាច្រើនយ៉ាងណាស់ ប៉ុន្តែប្រសិនបើអ្នកមិនបោះបង់ភាពឆេវឆាងនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរទីកន្លែងការងារនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបាននោះទេ សូមលោកអ្នកប្រុងប្រយ័ត្នសំខាន់បំផុតចំពោះភាពខុសឆ្គងផ្នែកឯកសារ។ ប្រសិនបើអ្នកត្រូវចូលរួមក្នុងកិច្ចពិភាក្សា សូមគិតគូរមុននឹងបញ្ចេញយោបល់ ពីព្រោះគំនិតយោបល់របស់អ្នកអាចនឹងយល់ច្រឡំទៅវិញ។ ក្រៅពីនេះ សូមរក្សាចិត្តឲ្យស្ងប់ និងរីករាយជានិច្ច ហើយកុំទទួលឥទ្ធិពលពីខាងក្រៅ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារទាំងឡាយ ដូច្នេះមិនចាំបាច់ត្រូវបង្អង់សកម្មភាពនោះទេ។  សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយច្រើន។ ចំណែកមតិរិះគន់ មិនអាចផ្តល់ប្រយោជន៍ដល់ការងាររបស់អ្នកសោះឡើយក្នុងពេលនេះ បើទោះបីជាគំនិតដែលត្រឹមត្រូវបែបណាក្តី។ ទាំងនេះក៏មិនមែនមានន័យថាឲ្យអ្នកបោះបង់ការចូលរួមនោះដែរ គឺត្រូវធ្វើអ្វីៗឲ្យស្ថិតនៅក្រោមភាពច្បាស់លាស់ និងគោរពលើគំនិតយោបល់របស់អ្នកដទៃ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យណាស់ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ សូមកែប្រែការតុបតែងខ្លួនដើម្បីទទួលបានលទ្ធភាពបន្ថែមក្នុងការធ្វើទំនាក់ទំនងនឹងក្រុមការងារ។ លើសពីនេះ សូមប្រកាន់ខ្ជាប់នូវគំនិតច្នៃប្រឌិត និងកុំស្ទាក់ស្ទើរក្នុងការបង្ហាញការងារទាំងនោះដែរ ពីព្រោះភាពចម្រើនលូតលាស់នឹងកើតឡើងចំពោះអ្នក។ ក្នុងនោះបញ្ហា ឬជម្លោះអាចកើតឡើងដោយងាយស្រួល ដូច្នេះសូមមានការប្រុងប្រយ័ត្នឲ្យបានល្អ ធ្វើអ្វីកុំឲ្យប៉ះពាល់ដល់អ្នកដទៃ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ។ ចំណែកអ្នករកស៊ីជួញដូរ មិនទាន់ទទួលបានផល តាមក្តីរំពឹងនោះទេ ចំណែកទុនដែលនឹងចំណាយអាចប្រឈមនឹងការខកខានមួយចំនួន។ សូមកុំអាក់អន់ក្នុងចិត្ត ព្យាយាមកែប្រែស្ថានការណ៍ដោយគម្រោងការងារជាក់លាក់ ហើយគិតគូរមុននឹងសម្រេចធ្វើអ្វីមួយក្នុងពេលនេះ។ ដោយឡែក​ លោកអ្នកអាចទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន ​សូមកុំមានក្តីបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់ក្នុងការងារ និងមុខរបរ។ លោកអ្នកអាចទទួលបានសំណាងជាច្រើនណាស់ ប៉ុន្តែមិនទាក់ទងជាពិសេសរឿងលុយកាក់នោះទេ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ឬចាប់ផ្តើមការងារថ្មីណាមួយនោះ គឺអាចធ្វើទៅបានដោយគ្មានអ្វីអាចមករាំងស្ទះនឹងអ្នកឡើយ។ លោកអ្នកក៏ទទួលបានអំណោយផលក្នុងការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍។

ចំណាំ

ឆ្នាំទាំង៤ ជូត ខាល រោង វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានភាពរីករាយ  លាភសំណាង និងឳកាសដែលធ្វើឲ្យការងារសម្រេចទៅបានដោយងាយស្រួល។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner