សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង៨០លានដូសដល់ប្រទេសអាទិភាព ស្មើនឹង៧៥ភាគរយតាមរយៈកម្មវិធី COVAX របស់ WHO

អាមេរិក៖ ​ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បាន​បញ្ជាក់​ពី​ផែន​ការ​របស់​លោក ​សម្រាប់​ការ​ចែក​វ៉ាក់សាំង​បង្ការជំងឺ Covid-19 ​ចំនួន​៨០​លាន​ដូស​ដំបូង ដែលសហរដ្ឋអាមេរិកនឹងចែកចាយជាសកល ដែលស្មើ​នឹង​៧៥ភាគរយ​នៃ​វ៉ាក់សាំង​តាម​រយៈ​កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ។

លោក ចូ បៃដិន បានបញ្ជាក់នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដូច្នេះថា យើងនឹង​ចែក​វ៉ាក់សាំង​នេះ​ មិន​មែន​ដើម្បី​ធានា ឬ​ទាញ​យក​សម្បទាន​ឡើយ… យើង​នឹង​ចែក​វ៉ាក់សាំង​ទាំង​នេះ ​ដើម្បី​សង្គ្រោះជីវិត និង​​ដឹក​នាំ​ពិភព​លោក​ឆ្ពោះ​ទៅ​បញ្ចប់​វីរុសរាត ត្បាត តាម​រយៈ​អំណាច​នៃ​គំរូ​ និង​តម្លៃ​របស់​យើង ។ ប្រធានាធិបតីអាមេរិករូបនេះ កន្លងមកធ្លាប់​បាន​សន្យា​នឹង​ចែកចាយ​វ៉ាក់សាំងបង្ការជំងឺ Covid-19 ​ចំនួន​៨០​លាន​ដូស​ទៅ​កាន់​បណ្តាប្រទេស​ទូទាំង​ពិភព​លោក​នៅដំណាច់​ខែ​នេះ ។

សូមបញ្ជាក់ថា នៅក្នុង​ក្រដាស់កំណត់​ហេតុ​មួយ សេតវិមាន​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​​​ចែកចាយ​តាម​រយៈ​កម្មវិធី COVAX របស់ WHO រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​​នឹងផ្តល់​អាទិភាព​​​ដល់​​ប្រទេស​អាមេរិកឡាទីន និង​ការាប៊ីន អាស៊ី​ខាង​ត្បូង អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក ដែល​នេះ​ជា​គោល​បំណង​ជួយ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃជំងឺ Covid-19 ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner