វ៉ាក់សាំងបង្ការជំងឺ Covid-19 ជាង២ពាន់លានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក
អត្ថបទដោយ៖
ឈឹម ទីណា
បារាំង៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ច្រើនជាង២ពាន់លានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក នេះបើយោងតាមទិន្នន័យសរុបរបស់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលដកស្រង់ចេញពីប្រភពផ្លូវការណ៍ ។
ការចែកចាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានកើតមានឡើងបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំបូង ជូនដល់ប្រជាជននៅក្នុងប្រទេសជាច្រើនបានចាប់ផ្តើមធ្វើឡើង ។
បើយោងតាមទិន្នន័យដែលបានរាប់ដោយសារព័ត៌មាន AFP នៅម៉ោង៩និង១៥នាទីព្រឹក (ម៉ោងក្នុងតំបន់) បានអោយដឹងថា យ៉ាងចហោចណាស់មានវ៉ាក់សាំងប្រមាណ២ពាន់១០៩លាន៦៩ម៉ឺន៦ពាន់២២ដូសត្រូវបានចែកចាយនៅក្នុងប្រទេស និងដែនដីសរុបចំនួន ២១៥ ៕ ប្រភព៖ CNA
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។