អង់គ្លេសដកព័រទុយហ្គាល់ចេញពីបញ្ជីបៃតង ដោយសារព្រួយបារម្ភពីវីរុសបំប្លែងខ្លួនថ្មីនេប៉ាល់
អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ថា ព័រទុយហ្គាល់នឹងត្រូវបានដកចេញពីពីបញ្ជីប្រទេសដែលចក្រភពអង់គ្លេសបានហៅថា បញ្ជីបៃតង “green list” ចំពោះការធ្វើដំណើរដោយមិនចាំបាចធ្វើចត្តាឡីស័ករវាងប្រទេសទាំងពីរ ខណៈវិធានការណ៍នេះត្រូវទទួលរងការរិះគន់ទីក្រុង Lisbon និងវិស័យទេសចរណ៍របស់អង់គ្លេសផ្ទាល់ ។
ស្របពេលជាមួយគ្នានេះដែរ ប្រទេស Scotlan, Wales និង Northern Ireland ក៏បានធ្វើការប្រកាសនូវវិធានការណ៍ដូចគ្នាផងដែរ ដែលនឹងគ្របដណ្តប់លើអ្នកដំណើរជាពលរដ្ឋរបស់ពួកគេផងដែរ ។ ជាការឆ្លើយតប ក្រសួងការបរទេសព័រទុយហ្គាល់បានខឹងសម្បារជាខ្លាំង ដោយបង្ហោះសារនៅលើបណ្តាញសង្គមថា យើងនឹងកត់ត្រាទុកនូវការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការដកព័រទុយហ្គាល់ចេញពីការធ្វើដំណើរ “green list” ដែលទង្វើនេះយើងមិនអាចយល់បាន ។
សូមបញ្ជាក់ថា ទិសដៅរដូវក្តៅដ៏ពេញនិយមសម្រាប់ជនជាតិអង់គ្លេស បានចាប់កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ព័រទុយហ្គាល់នឹងស្ថិតនៅក្នុងបញ្ជីពណ៌លឿង ដែលតម្រូវអោយអ្នកដំណើរស្នាក់នៅផ្ទះរយៈពេល១០ថ្ងៃនៅពេលពួកគេត្រឡប់មកវិញ និងធ្វើតេស្តរកជំងឺកូវីដ១៩ជាច្រើនដង ៕ ប្រភព៖ CNA