អត្រាអ្នកអត់ការងារធ្វើនៅជប៉ុន កើនឡើងដល់២,៨ភាគរយក្នុងខែមេសា ដើមឆ្នាំ២០២១នេះ (មានវីដេអូ)

បរទេស៖យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា អត្រានៃអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសជប៉ុន បានកើនឡើងទៅដល់២​,៨ភាគរយនៅត្រឹមខែមេសាដើមឆ្នាំ២០២១នេះ ។

នៅក្នុងខែដូចគ្នានេះ អត្រាការងារដែលទំនេរក៏មានចំនួនតិចបំផុតមិនធ្លាប់មានផងដែរ ពីខែមុនៗ ខណៈដែលអត្រាអ្នកគ្មានការងារធ្វើកាលពីខែមិនា ដើមឆ្នាំ២០២១នេះ មានត្រឹមតែ២,៦ភាគរយ ។ បើតាមអ្នកសេដ្ឋកិច្ចនៅក្នុងរដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ការបង្កើតការងារទំនងជានឹងធ្លាក់ចុះម្តងទៀតនៅក្នុងខែឧសភាកន្លងទៅនេះ ដោយសារតែជុំទី៣នៃការប្រកាសភាពអាសន្ន ដែលប្រហែលជារាំងស្ទះដល់ដំណើរការងើបឡើងវិញនៃវិស័យការងារ ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងទទួលរងការវាយប្រហារ ដោយសារតែជំងឺកូវីដ១៩សាជាថ្មី ដែលជាលទ្ធផលនោះ ទីក្រុងធំៗជាច្រើនរបស់ខ្លួននៅតែបន្តបិទទ្វារនៅឡើយ ខណៈដែលព្រឹត្តិការណ៍កីឡាករអូឡាំពិករដូវក្តៅទីក្រុងតូក្យូក៏កាន់តែខិតជិតមកដល់ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner