ប្រទេស​អា​ស៊ាន​មួយ​ព្រមាន​ពី​ស្លាប់​កុមារ​ព្រោះ​កូ​វី​ដ​១​៩​ ​កាន់តែ​ច្រើន​

ប្រទេស​មួយ​នៅ​សហ​គម​អា​ស៊ាន​បាន​ព្រមាន​ថា​ ​ចំនួន​កុមារស្លាប់សារតែ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ធ្ងន់ធ្ងរ​ ​ក្នុង​ប្រទេស​ ខណៈ៥ខែមកនេះ មានកុមារស្លាប់៣នាក់ហើយ។

​ប្រទេស​មួយ​នេះ​គឺ​ម៉ាឡេស៊ី​ ​ជា​ការព្រមាន​ក្រោយពេល​មានការ​ផ្ទុះ​ជំងឺ​នេះ​ខ្លាំង​វិញ​ ​ខណៈ​មានការ​បិទ​ខ្ទប់​ខ្លាំងក្លា​នោះ​។​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ប្រកាស​បិទ​ខ្ទប់​២​ស​ប្តាហ៍ ​ចាប់ពី​ថ្ងៃ​ទី​១​ដល់​១​៤​ ​មិថុនា​ ​ខណៈ​ដែល​ចំនួន​ឆ្លង​ថ្មី​និង​អ្នក​ស្លាប់​ព្រោះ​កូ​វី​ដ​កើន​ឡើង​ខ្លាំង​ ​គួរឲ្យ​កត់​ស​ម្កាល់ ​ជាពិសេស​ ​ពាក់ព័ន្ធ​នឹង​វី​រុ​សប​ម្លែ​ង​ខ្លួន​ថ្មី​មាន​កាន់តែ​ច្រើន​។​ ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ពី​ការ​ស្លាប់​កុមារ​បី​នាក់​ដោយសារតែ​កូ​វី​ដ​១​៩​ ​អាយុ​នៅ​ក្រោម​៥​ឆ្នាំ​ ​ក្នុង​ពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​១​នេះ​ ​ស្មើនឹង​ចំនួន​ស្លាប់​កុមារ​ព្រោះ​ជំងឺ​នេះ​ពេញ​១​ឆ្នាំ​២​០​២​០ ​កន្លងទៅ​។​ ​ប្រភព​បន្ត​ថា​ ​ក្រៅពី​នេះ​ ​នៅ​មាន​កុមារ​២​៧​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ ​ដែល​មាន​វ័យ​ក្រោម​៥​ឆ្នាំ​ ​ចំនួន​១​៩​នាក់​។​ ​កាលពី​ថ្ងៃចន្ទ​ ​ដើម​ស​ប្តាហ៍​នេះ​ ​រដ្ឋមន្ត្រី​សុខាភិបាល​បាន​ប្រកាស​ថា​ ​មាន​កុមារ​ជាង​៨​ម៉ឺន​នាក់​នៅ​ម៉ាឡេស៊ី​បាន​ឆ្លង​ជំងឺ​នេះ​ ​ចាប់ពី​ខែ​មករា​ ​២​០​២​០​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​ឧសភា​ ​២​០​២​១​។​

​ម៉ាឡេស៊ី​ ​គិត​ត្រឹម​ម្សិលមិញ​ ​មាន​អ្នក​ឆ្លង​សរុប​ ​៥​៩​ម៉ឺន​៥​ពាន់​នាក់​ ​ស្លាប់​៣​០​៩​៦​នាក់​ ​ជា​ចំនួន​ខ្ពស់​លំដាប់​ទី​៣​ ​ក្នុង​តំបន់​ ​បន្ទាប់ពី​ឥណ្ឌូ​នេ​ស៊ី​ ​និង​ហ្វីលីពីន​។​ ​កាលពី​ថ្ងៃពុធ​ ​ត្រឹម​១​ថ្ងៃ​ ​ស្លាប់​ដល់​១​២​៦​នាក់​ ​នៅ​ម៉ាឡេស៊ី​។​ ​រដ្ឋមន្ត្រី​សុខាភិបាល​បាន​និយាយ​កាល​ពីម្សិលមិញ​ ​បាន​ព្រមាន​ថា​ ​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​អាច​កើន​ដល់​២​៦​០​០​០​នាក់​ ​នៅ​ត្រឹម​ខែកញ្ញា​ ​ដោយ​ផ្អែក​តាម​ការសិក្សា​របស់​វិទ្យាស្ថាន​ជាតិ​របស់​ខ្លួន​៕​ ​ប្រភព​ពី​ ​Malaysia​mail​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner