អេលីត សុភ័ស្ស បានបញ្ជាក់ថា ក្នុងជំនួបជាមួយជើងខ្លាំងចាញ់ឬឈ្នះ មិនសំខាន់ៗគឺទទួលបានបទពិសោធន៍ថ្មី
អត្ថបទដោយ៖
ចាន់ វិចិត្រ
កីឡាករមកពីក្លិបនាយកដ្ឋានអង្គរក្ស អេលីត សុភ័ស្ស បានចាត់ទុកថា ជំនួបជាមួយជើងខ្លាំងគង់ សំបូរ ក្នុងកម្មវិធីគុនខ្មែរស្រាបៀរម៉ាទ្រីត នៅថ្ងៃអាទិត្យទី៦ខាងមុខនេះ ជាឱកាសទទួលបានបទពិសោធន៍ថ្មី ទោះបីជួបកីឡាករជើងចាស់សំបូរដោយស្នៀតប្រយុទ្ធមិនចេះរីងស្ងួតក៏ដោយ ។
អេលីត សុភ័ស្ស អះអាងទៀតថា ជួបជាមួយរៀមច្បង លទ្ធលឈ្នះឬចាញ់មិនសំខាន់ៗគឺទទួលបានពិសោធន៍ថ្មី ដើម្បីយកមកអភិវឌ្ឍសមត្ថភាពឲ្យកាន់តែល្អ ។ អ្នកប្រដាល់វ័យក្មេងមកពីខេត្តកណ្តាលរូបនេះ បញ្ជាក់ទៀតថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងជំនួបជាមួយ គង់ សំបូរ ខណៈក្តីរំពឹងឈ្នះ គឺមាន៧០ភាគ ។
សូមបញ្ជាក់ថា កីឡាករ អេលីត សុភ័ស្ស មកពីក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ធ្លាប់ឡើងសង្វៀនប្រកួតចំនួន៣៥លើក ក្នុងនោះឈ្នះ២៤ ចាញ់៨ និងស្នើរ៤ ៕
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។