ឧត្តមសេនីយ៍ត្រី នៃ និយម ប្រធាន ស អ ក ខេត្តកណ្តាល ចុះសួរសុខទុក្ខគ្រួសារសមាជិកនិងប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ នៅក្នុងស្រុកស្អាង

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើដឹកនាំសមាជិក ស អ ក ថ្នាក់ខេត្តស្រុក កងកម្លាំងអាវុធហត្ថខេត្ត កងកម្លាំងស្នងការនគរបាលខេត្ត និងមានការចូលរួមពីមន្ទីរសង្គមកិច្ច មន្រ្តីកងកំលាំងទាំង៣ប្រភេទ របស់ស្រុក យុវជន ស ស យ ក ស្រុក រួមជាមួយនិងអាជ្ញាធរដែនដីបានចុះសួរសុខទុក្ខ ក្រុមគ្រួសារជាសមាជិកអតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ  ចំនួន ០៣ខ្នង ស្ថិតនៅក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ឯកឧត្តម នៃ និយម ប្រធាន ស អ ក ខេត្តកណ្តាល បាននាំមកជាមួយនិងការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជូនចំពោះបងប្អូន ដែលបានជួបនូវ​គ្រោះអគ្គីភ័យ​ឆាបឆេះផ្ទះនៅពេលនេះ និងសំដែងនូវការចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់​លំនៅ​ដ្ឋាន​របស់ បងប្អូន។ ជាមួយគ្នានេះ ឯកឧត្តម ប្រធាន ស អ ក ខេត្តកណ្តាល ក៏បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុង​ប្រយ័ត្ន​ចំពោះអគ្គីភ័យ អាចកើតមានគ្រប់ពេលវេលា និងងាយឆាបឆេះបំផុត ​ពិសេស​​ភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើងធូប ម៉្យាងទៀតចំពោះការប្រើប្រាស់ខ្សែភ្លើងសម្រាប់ចម្លងចរន្តអគ្គិសនី ត្រូវប្រើប្រាស់ខ្សែ​ភ្លើងដែលមានស្តង់ដា និងតភ្លើងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជៀសវាង​គ្រោះថ្នាក់​ជាយ​​ថាហេតុ។

នៅក្នុងឱកាសនេះ ឯកឧត្តម នៃ និយម ប្រធាន ស អ ក ខេត្តកណ្តាល បាននាំយកមកជាមួយនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនក្រុមគ្រួសារសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល និងបងប្អូនដែលបានឆាប់ឆេះផ្ទះនៅជិតៗគ្នា ចំនួន ៣ គ្រួសារដោយក្នុងនោះ បងប្អូនជាសមាជិក អតីតយុទ្ធជនឈ្មោះ សាត សយ ទទួលបានសម្ភារៈដូចជា៖ ថវិកា ១ លានរៀល, អង្ករ ចំនួន ៣ ការ៉ុង ស្មើរនិង ៧០ គីឡូរ, មី ចំនួន ០២​កេស ត្រីខ ០១ យួរ, ទឹកក្រូច ០២ កេស, ទឹកផ្លែឈើ ០១ កេស, ទឹកសុទ្ធ ០៧ កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០៣ យួរ, ម៉ាស់ ០២ ប្រអប, តង់ប្រក់តំបូល ០១ ទំហំ ៤x៦, និងសម្ភារៈផ្ទះបាយ ០១ ឈុត។ សំរាប់ ប្រជាពលរដ្ឋ ០២ គ្រួសារផ្សេងទៀត ក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន ២០ ម៉ឺនរៀល, អង្ករ ចំនួន ០២ ការ៉ុង, ស្មើនឹង ៤៥ គីឡ, មី ០២ កេស, ត្រីខ ០១យួរ, ទឹកក្រូច ០១ កេស, ទឹកសុទ្ធ ០២ កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, និងតង់ប្រក់តំបូល ១ ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner