សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបានលុង បន្ដចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអាជីវករជុំវិញផ្សារបានលុង
រតនគិរី ៖ ឆ្លើយតបនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងតែរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងគួរអោយព្រួយបារម្ភ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបានលុងដឹកនាំដោយលោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្តរតនគិរី បានបន្ដចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអាជីវករជុំវិញផ្សារបានលុង ដើម្បីផ្សព្វផ្សាយអោយពួកគាត់បានយល់ជ្រួតជ្រាប និងចូលរួមទាំងអស់គ្នាការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយមានការឆ្លងចូលមកសហគមន៍ក្នុងខេត្តរតនគិរី។
លោកជំទាវ ញាន ទិត្យចិន្ដា មានប្រសាសន៍ឲ្យដឹងថា គិតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ១៧នាក់ ជាសះស្បើយចំនួន ៥នាក់ និងកំពុងសម្រាកព្យាបាល ១២នាក់ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ ៕ ដោយ ៖ គតិ យុត្ត