ពលរដ្ឋសប្បាយចិត្ត និងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស

រតនគិរី ៖ ខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភាគ ឦសាន្តនៃព្រះរាជាណាចក្រកម្ពុជាសំបូរទៅដោយធនធានធម្មជាតិ និងផ្តល់អនុផលស្ទើរគ្រប់រដូវកាល ដែលអាចចិញ្ចឹមជីវភាពបងប្អូនប្រជាពលរដ្ឋក្រៅពីរបរធ្វើស្រែចម្ការ លក់ដូរ និងនេសាទ ។ ល ។

ប្អូនប្រុសម្នាក់ ដែលជាអ្នករកផ្សិតក្ងោក នៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ មានការសប្បាយចិត្តនិងរីករាយជាខ្លាំង ខណ:ឆ្នាំនេះសំបូរផ្សិតហើយលក់បានតម្លៃថ្លៃគួរសមផងដែរនោះ ។ ប្អូនប្រុសបានឲ្យដឹងថា មួយថ្ងៃគាត់អាចដកផ្សិតបានប្រមាណពី ៧ទៅ១០គីឡូក្រាម ហើយមួយគីឡូអាចលក់បានជាង ១ម៉ឺនរៀល ។

ដោយចម្ងាយផ្លូវប្រមាណជា៥គីឡូម៉ែត្រ ក្នុងមធ្យោបាយម៉ូតូ ហើយផ្សិតនេះទៀតសោធ ច្រើនដុះនៅដីល្បាយខ្សាច់មានសំណើមតិចៗ ជាពិសេសទៅទៀតនោះ ផ្សិតនេះគឺដុះដោយឯកឯង តាមបែបធម្មជាតិតែប៉ុណ្ណោះ។ ប្អូនស្រីឈ្មោះ អន ចាន់ ជាឈ្មួញទិញផ្សិតតាមភូមិ នៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ បានឲ្យដឹងថា មួយថ្ងៃគាត់អាចទិញផ្សិតបានប្រមាណ ១០០គីឡូក្រាម ហើយផ្សិតដែលមានគុណភាពល្អ លក់ចេញបានតម្លៃថ្លៃដោយវានៅក្រពុំ រឹងល្អ និងយកមកលក់ឲ្យទាន់ពេលព្រឹក ។

ជាមួយគ្នានេះផងដែរ ប្អូនស្រី ម៉ាក ឃី ជា ឈ្មួញទិញផ្សិតក្ងោកនៅក្រុងបានលុង ឯណេះវិញបានឲ្យដឹងដែរថា ផ្សិតដែលប្រមូលទិញនេះ ក្រៅពីលក់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត យកទៅកែច្នៃធ្វើម្ហូបទទួលទានបានច្រើនមុខយ៉ាងឆ្ងាញ់ពិសា ហើយនោះ ក៏អាចលក់ជូនបងប្អូនតាមបណ្តាខេត្តផ្សេងៗ និងលក់ទៅប្រទេសថៃទៀតផង ។ ជាងនេះទៅទៀត មធ្យោបាយនៃការលក់កាន់តែទំនើបគឺការលក់ជូនអតិថិជនតាមរយៈប្រព័ន្ធអនឡាញ ដែលធ្វើឲ្យអ្នកនិយមបរិភោគ អាចកុម្ម៉ង់ទិញបានយ៉ាងងាយស្រួល ។

ផ្សិតក្ងោក មានការទិញចូលក្នុងតម្លៃខុសៗគ្នាចាប់ពី ៦.០០០ រៀល ១.០០០រៀលដល់ ១២.៥០០រៀល ។ ចំពោះផ្សិតក្ងោកនេះដែរគឺមាន ៣ប្រភេទមានពណ៌ស លឿង និង លឿងទុំ ។ រីឯផ្សិតពណ៌លឿង មានរសជាតិឆ្ងាញ់ជាងគេ និងមាន ការនិយមចូលចិត្តទទួលទាន ។

គួរបញ្ជាក់ថា ឆ្នាំនេះ ផ្សិតក្ងោក អំណោយផលល្អណាស់ ដោយសារសំបូរភ្លៀងដើមឆ្នាំ ហើយអាកាសធាតុក្តៅ ។ ផ្សិតក្ងោក សំបូរចាប់ពីខែមិថុនា ដល់ខែសីហា ហើយក្នុងមួយខែសំបូរតែរយៈពេល ២ទៅ៣អាទិត្យតែប៉ុណ្ណោះ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner