ពលរដ្ឋជិត២០០គ្រួសារនៅខេត្ដសៀមរាប ទទួលបានអំណោយពីសម្ដេច ទៀ បាញ់

អត្ថបទដោយ៖
ហេង វណ្ណា

សៀមរាប៖ ប្រជាពលរដ្ឋ ចំនួន១៨០គ្រួសារមកពី១២សង្កាត់ក្នុងក្រុងសៀមរាប ខេត្ដសៀមរាប បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ដសៀមរាប តាមរយៈឯកឧត្ដម ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្ដសៀមរាប ដើម្បីជួយដោះទុក្ខលំបាកពួកគាត់ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២១ នៅខេត្តសៀមរាប។
ឯកឧត្ដម ទៀ សីហា មានប្រសាសន៍ថា អំណោយទាំងនោះ ជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ១៨០ការ៉ុង មួយការ៉ុងចំនួន៣០គក ត្រីខ១៨០យួរ ទឹកស៊ីអ៊ីវ១៨០យួរ និងមី១៨០កេស ផ្ដល់ជូនប្រជាពលរដ្ឋចំនំនួន១៨០គ្រួសារ មកពីតាមសង្កាត់និយមួយក្នុងក្រុងសៀមរាប ។

ឯកឧត្ដមបានបន្ដថា អំណោយនេះជាវប្បធម៌ចែករំលែក និងជាការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ដោយមិនបានទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារខ្វះស្បៀងអាហារនោះឡើយ ពោលរាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។ ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ដសៀមរាប បានអំពាវនាវអោយប្រជាពលរដ្ឋ ចូលរួមអនុវត្ដនូវវិធានការពាររបស់រាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ជំងឺកូវីដ១៩ ដូចជាបីការពារ ៣កុំជាដើម។
សូមបញ្ជាក់ថាគ្រួសារជួបការលំបាក ទទួលបានក្នុង១គ្រួសារ អំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ៣០គីឡូក្រាម ត្រីខ១យួរ ទឹកត្រីមួយយួរ និងមីមួយកេះ។បើតាមឯកឧត្ដម អភិបាលខេត្ដបានមានប្រសាសន៍បញ្ជាក់ថា អំណោយសម្ដេច ទៀ បាញ់ នឹងបន្ដចែកជូនប្រជាពលរដ្ឋជួបការលំបាក នៅក្នុងឃុំទាំង១០០ របស់ខេត្ដសៀមរាបនាពេលខាងមុខនេះផងដែឬ៕ ដោយ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner