ត្រីមេពូជក្នុងតំបន់អភិរក្សបឹងពារាំងនៅខេត្តសៀមរាប បានងាប់ជាបន្តបន្ទាប់

អត្ថបទដោយ៖
ហេង វណ្ណា

សៀមរាប៖ ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង បានងាប់ជាបន្តបន្ទាប់ នេះបើតាមការឱ្យដឹងពីសហគមន៍បឹងពារាំង ក្នុងខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំងចាប់បានផ្តើមងាប់ចំនួនពីរយប់មកហើយ។ យប់ថ្ងៃទី៣ខែមិថុនាមានងាប់តិចតួច តែយប់ថ្ងៃទី៤មិថុនានេះ ងាប់រហូតជិត១០០គីឡូក្រាមឯណោះ មួយយប់ត្រីងាប់ជាង៥០ ក្បាលស្មើជាង៧០គីឡូក្រាម។ លោកបន្តថា កត្តាដែលធ្វើអោយត្រីមេពូជចម្រុះងាប់លឿនបែបនេះ ដោយសាកត្តាអាកាសធាតុក្តៅខ្លាំងធ្វើអោយទឹករីងហួតលឿន។ ជាមួយគ្នានេះដែរ លោកពត វណ្ណដេត នាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងដែរថា ករណីត្រីមេពូជក្នុងបឹងពារាំងងាប់យ៉ាងច្រើននេះ ខាងលោកកំពុងសហការជាមួយសហគមន៍ បូមទឹកពីក្នុងស្រះបញ្ចូលដើម្បីសង្គ្រោះបឋម។ ក្នុងករណី ជួយមិនបាន(ខ្វះទឹក)នោះនឹងសុំគោលការពីសាលាក្រុង ប្រើប្រាស់រថយន្តដឹកទឹកយកទៅបញ្ចូលថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner