ខេត្តសៀមរាបកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយមូលដ្ឋាន
សៀមរាប៖ ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងបុំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ក្រុង។
ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងបុំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយមូលដ្ឋានរៀបចំឡើង ដើម្បីបន្តរៀបចំផែនការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាព ធានារក្សាឱ្យបាននូវភាពរឹងមាំរបស់គណបក្សជានិរន្តន៍ទៅមុខទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ក្រុមការងារគ្រប់លំដាប់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មបំផុត ក្នុងការបំពេញការងារនៅគ្រប់មូលដ្ឋាន ប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់៕ ដោយ ស៊ាន សុផាត
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។