កម្ពុជារកឃើញវីរុសកូវីដ-១៩បម្លែងខ្លួនថ្មីB.1.617 លើពលករ មកពីប្រទេសថៃ

អត្ថបទដោយ៖
ហេង វណ្ណា

ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសកូវីដ១៩បម្លែងខ្លួនថ្មី B.1.617 លើពលករខ្មែរ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើតេស្ត Sequencing រកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩ ដែលជាប្រភេទវីរុសបម្លែងខ្លួនថ្មី B.1.617 លើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មកពីប្រទេសថៃ តាមច្រកអូស្មាច់ ដោយទី១ ភេទស្រី អាយុ២៧ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ទី២ភេទប្រុស អាយុ៤៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង និងទី៣ ភេទស្រី អាយុ២៧ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី B.1.617 ជាប្រភេទវីរុសមួយគួរឲ្យព្រួយបារម្ភ។ រហូតមកដល់ពេលនេះ វីរុសបម្លែងខ្លួនថ្មី B.1.617 ដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្ដាប្រទេសចំនួន៧ហើយក្នុងតំបន់អាស៊ាន មានដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពិន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា រួមនឹងបណ្ដាប្រទេសមួយចំនួនទៀតលោកពិភពលោក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner