ឯកឧត្តម សោម ពិសិដ្ឋ បានចុះរៀបចំ និងមើលការសាងសង់ប៉ុស្តិ៍គោលដៅត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងចូលក្នុងភូមិសាស្ត្រខេត្តកែប
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះរៀបចំ និងមើលការសាងសង់ប៉ុស្តិ៍គោលដៅត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងចូលក្នុងភូមិសាស្ត្រខេត្តកែប ។ គោលបំណងសំខាន់គឺដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឲ្យបានតឹងរឹង និងម៉ឺងម៉ាត់បំផុត ក្នុងសភាពការណ៍បច្ចុប្បន្ននេះ។ សភាពការណ៍បែបនេះហើយ ដែលជម្រុញ និងពន្លឿនដល់ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យនេះ ឲ្យរួចរាល់ជាស្ថាពរក្នុងអំឡុងពេលមិនដល់មួយសប្ដាហ៍ ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។