ឌូតឺតេផ្តល់តម្រុយថា កំពូលអ្នកប្រដាល់ ប៉ាគីអៅ អាចជាប្រធានាធិបតីហ្វីលីពីនថ្មី
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងកាលពីម្សិលមិញថា លោកឌូតឺតេ បុរសខ្លាំងហ្វីលីពីនបានបង្ហាញតម្រុយចង់ឲ្យ កំពូលអ្នកប្រដាល់ ម៉ានី ប៉ាគីអៅ អាចនឹងជំនួសតំណែងជាប្រធានាធិបតីរបស់លោកបាន ពេលលោកអស់អាណត្តិនោះ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតឺតេ នឹងត្រូវចប់អាណត្តិ ៦ឆ្នាំរបស់លោក នាខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែបក្សចង់ឲ្យលោកនៅធ្វើជាអនុប្រធានាធិបតីទៀត ដល់ពេលនោះ។
យ៉ាងណាក៏ដោយ ប្រភពថា ក៏មានបេក្ខភាពអាចជំនួសលោកផ្សេងៗទៀតដែរ ដូចជា កូនស្រីលោកផ្ទាល់ Sara Duterte-Carpio និងកូនប្រុសរបស់អតីតប្រធានាធិបតី Ferdinand Marcos ផងដែរ។
តែអ្នកនាំពាក្យរូបនេះថា លោកឌូតឺតេ មិនបង្ហាញហេតុផលលម្អិតនៃការដែល ប៉ាគីអៅ សមនឹងជំនួសតំណែងលោកទេ គ្រាន់តែគេដឹងថា ប៉ាគីអៅ ក្រៅពីកំពូលអ្នកប្រដាល់លំដាប់ពិភពលោករូបនេះ ក៏ជាសមាជិកព្រឹទ្ធសភាដែរ ហើយបុរសវ័យជាង៤០រូបនេះត្រៀមប្រកួតវិញ នៅប៉ុន្មានខែខាងមុខនេះជាមួយកីឡាករជើងខ្លាំងមិនដែរចាញ់ Spence ៕