ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន២ពាន់៥១នាក់ (Video Inside)
ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃសុក្រនេះមានការកើនតួលេខជាង៨០០ករណី ដែលលើសពីម្សិលមិញចំនួន ១៥៦ករណី។ កាលពីថ្ងៃព្រហស្បតិ៍ ការឆ្លងចូលក្នុងសហគមន៍មានចំនួន៧០០ករណី, ចំណែកការឆ្លងនៅ ថ្ងៃសុក្រនេះ ការឆ្លងចូលក្នុងសហគមន៍មាន៨៥៦ករណី។ ៤ថ្ងៃនៃខែមិថុនា ដែលបានឈានចូលនេះ គឺជាខែ ដែលមានការកត់សម្គាល់នូវតួលេខឆ្លងកាន់តែខ្ពស់គួរឲ្យកត់សម្គាល់។ គិតក្នុងរយៈពេល៤ថ្ងៃតាំងពីដើមខែមិថុ នានោះមក តូលេខឆ្លងចូលក្នុងសហគមន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈមានចំនួន២ពាន់៨៥៧ករណី។ ចំនួន មនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់៣ម៉ឺន២ពាន់៥១នាក់ហើយ។
កម្ពុជាគិតត្រឹមថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២១នេះ ការឆ្លងសារុបទូទាំងប្រទេសចំនួន៣ម៉ឺន៣ពាន់៧៥នាក់, ការស្លាប់ សារុបមានចំនួន២៤២នាក់ក្រោយការស្លាប់ថ្មីចំនួន៦នាក់ទៀតក្នុងរយ:ពេល២៤កន្លងមកនេះ , ចំណែកការព្យា បាលជាសះស្បើយសារុបមានចំនួន២ម៉ឺន៥ពាន់៥៤៤នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះចំនួន៧៨១នាក់។