អគ្គមេបញ្ជាការកងទ័ពកម្ពុជា ទទួលជួបអនុព័ន្ធយោធាស្ថាន ទូតសហរដ្ឋអាមេរិក (Video Inside)
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាត មន្ត្រីអនុព័ន្ធយោធាស្ថាន ទូតសហរដ្ឋអាមរិកដែលត្រូវចប់អាណ្ណត្តិចូលជួបសម្តែងការគួរសម និងការណែនាំខ្លួនរបស់មន្ត្រីអនុព័ន្ធយោធា ថ្មី នៅថ្ងៃទី៤មិថុនានេះ។
សហរដ្ឋអាមេរិក ដែលកំពុងប្រជែងជាមួយនឹងមហាអំណាចប្រទេសចិន បានចោទកម្ពុជា ជុំវិញបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាមដែលកម្ពុជាបានកែលំអហេដ្ឋារចនាសម្ព័ន្ធនាវាចរណ៍ របស់ខ្លួន ដើម្បីបំពេញសេចក្តីត្រូវការក្នុងពេលបច្ចុប្បន្នស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ក្នុងជំនួបសម្តែងការគូរសមជំរាបលានៅថ្ងៃនេះ លោកវរសេនីយ៍ឯកអាមេរិក ម៉ាកូស ហ្វេរ៉ារ៉ា បានថ្លែងបង្ហាញនូវអារម្មណ៍ខ្លាចក្រែងបញ្ហានោះ អាចនាំឲ្យទំនាក់ទំនងមិនសូវល្អដូចដើម។