ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៧២នាក់ (Video Inside)

ខេត្តតាកែវបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាការកើនជាងពីម្សិលមិញ។យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំង៧២នាក់នោះ រួមមានស្រ្តីចំនួន៦០នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ ទៀត ចំនួន៦៩នាក់គឺជាករណី ឆ្លងក្នុងសហគមន៍ និង៣នាក់ដទៃទៀតជា ការ ឆ្លងលើពលករដែលទើបត្រឡប់ មកពីប្រទេសថៃ ។

ការរកឃើញឆ្លងថ្មីចំនួន ៧២នាក់ នៅថ្ងៃនេះ ត្រូវគេកត់ សម្គាល់ថា មានការកើនឡើងចំនួន ២២នាក់ បើប្រៀបធៀបនឹងកាលពីម្សិលម៉ិញ ដែលកាលពីម្សិលម៉ិញនោះ គេបានរកឃើញអ្នកឆ្លងចំនួន ៥០ ។ ពលរដ្ឋទាំង ៧២នាក់ដែលទើបឆ្លងថ្មីនោះ ត្រូវគេបញ្ជាក់ថា គឺជាពលរដ្ឋ រស់នៅក្នុងស្រុកសំរោង ៣៩នាក់, ស្រុក ត្រាំកក់១០ក់, ស្រុងអង្គរបុរី២នាក់, ស្រុកព្រៃកប្បាស ៨នាក់,ស្រុកទ្រាំង ម្នាក់, ស្រុកគីរីវង់ ៣នាក់, ស្រុកបាទី ៣នាក់ និងក្រុងដូនកែវចំនួន ៦នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner