ខេត្តកំពត រកឃើញការឆ្លងកូវីដ១៩ថ្មី៤៦នាក់ (Video Inside)

ខេត្តកំពត បានរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន៤៦នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៨នាក់។ កាលពីថ្ងៃទី៣មិថុនា ខេត្តកំពតមានការឆ្លងថ្មីតែចំនួន៣៨នាក់ទេ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ថ្ងៃនេះ បានកើតលើពលរដ្ឋភាគច្រើនក្នុងស្រុកកំពង់ត្រាច។, នៅស្រុកបន្ទាយមាស, ស្រុកអង្គរជ័យ, ស្រុកទឹក ឈូរ និងអ្នកចំណូលថ្មីមកពីខេត្តតាកែវ, បាត់ដំបង, កំពង់ចាម, ភ្នំពេញនិងខេត្តត្បួងឃ្មុំ។ ខេត្តកំពតក្នុងរយៈពេល ៤ថ្ងៃនៃដើមខែមិថុនានេះ  អ្នកមានវិជ្ជមានកូវីដមានចំនួន២០១នាក់ហើយ ។ ខេត្តកំពតកាលពីម្សិលមិញបាន ប្រកាសដាក់បំរាមគោចររវាងពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ក្នុងរយៈមួយសប្តាហ៍។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner