ខេត្តកំពង់ស្ពឺ មានអ្នកឆ្លង៩០នាក់ (Video Inside)
ខេត្តកំពង់ស្ពឺ បានរកឃើញអ្នកឆ្លងថ្មីចំនួន៩០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខខ្ពស់មួយគួរឲ្យព្រួយបារម្ភ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងសរុបក្នុងខេត្តកំពង់ស្ពឺមានចំនួន១ពាន់៣១៧នាក់, ការព្យាបាលជាសះស្បើយមានចំនួន៣៦១នាក់, កំពុងសម្រាកព្យាបាលមានចំនួន៩៣១នាក់, ផ្ទេរទៅព្យាបាលនៅ ខេត្តផ្សេងមានម្នាក់ និងផ្ទេរព្យាបាលទៅរាជធានីភ្នំពេញចំនួន៩នាក់។ ខេត្តកំពង់ស្ពឺ មានករណីស្លាប់ចំនួន១៨ នាក់។ ខេត្តកំពង់ស្ពឺនៅថ្ងៃនេះ បានប្រកាសបើកដំណើរការឡើងវិញនូវផ្សារចំនួន២ផងដែរនៅក្នុងស្រុកភ្នំស្រួច ក្រោយការបិទមានរយៈពេល២៤ថ្ងៃ កន្លងមក។
យោងតាមរដ្ឋបាលខេត្តថ្ងៃទី៤មិថុនានេះ ផ្សារឈ្មោះត្រែងត្រ យឹង និងផ្នែកមួយចំនួននៃផ្សារត្រពាំងក្រឡឹងដែលបានបិទបណ្តោះអា សន្នតាំងពីថ្ងៃទី១១ឧសភា ក្រោយមាន ករណីឆ្លងកូវីដ១៩នោះ នឹងត្រូវដាក់ឲ្យដំណើរការឡើងវិញដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល។