ខេត្តស្វាយរៀង រកឃើញឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញករណីឆ្លងថ្មីចំនួន៣៣នាក់នៅថ្ងៃនេះដែលជាតួលេខកើនខ្ពស់ជាងម្សិលមិញ១៦ នាក់។ កាលពីថ្ងៃទី៣មិថុនា ខេត្តស្វាយរៀងមានអ្នកឆ្លងថ្មីចំនួន១៧នាក់។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៣៣នាក់នេះ បានឆ្លងលើពលរដ្ឋនៅក្នុងស្រុកចន្ទ្រា, ស្រុកស្វាយទាប, ស្រុកបាវិត, ស្រុករំដួល, ស្រុកកំពង់ រោទិ៍ និងស្រុកស្វាយជ្រំ។ ខេត្តស្វាយរៀង មានអ្នកឆ្លងសរុប៩៦៣នាក់, ព្យាបាលជាសះស្បើយចំនួន៤៧៩នាក់, និងមានអ្នកស្លាប់ចំនួន៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner