ខេត្តរតនគិរី រកឃើញការឆ្លងថ្មីម្នាក់ (Video Inside)
ខេត្តរតនគីរី បានរកឃើញការឆ្លងកូវីដ១៩ថ្មីម្នាក់ ដែលជាការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនោះ គឺជាស្ត្រីអាយុ២៨ឆ្នាំ ដែលជាពលរដ្ឋក្នុងស្រុកអូរជុំ ដែល មានប្រវត្តិដើរច្រើនកន្លែង ហើយនៅថ្ងៃទី៣១ឧសភាដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ស្ត្រីនោះបាន ធ្វើដំណើរមកពីរាជធានីដែលជាតំបន់មានការផ្ទុះឆ្លងខ្លាំង។ ខេត្តរតនគីរី មានករណីឆ្លងកូវីដ១៩សរុបចំនួន១៨ នាក់, ការព្យាបាលជាសះស្បើយចំនួន៥នាក់, និង១៣នាក់ទៀតកំពុងសម្រាកព្យាបាល។