ផ្ទះពលរដ្ឋ១៤ខ្នងរងការខូចខាតដោយគ្រោះធម្មជាតិនៅកំពង់ឆ្នាំង (Video Inside)
ផ្ទះប្រជាពលរដ្ឋយ៉ាងហោច១៤ខ្នង បានរងការដួលរលំខូចខាត ក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបានកើតឡើង នៅក្នុងស្រុកសាមគ្គីមានជ័យ។ ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងការព្យាករណ៍សប្តាហ៍ នេះ បានថ្លែងដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹង កើតមានក្នុងសប្តាហ៍នេះ។ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ បានកើតឡើងនាវេលាល្ងាចថ្ងៃទី៣មិថុនាឆ្នាំ២០២១ នៅក្នុងភូមិក្រាំងស្រម៉ និងភូមិត្រពាំងទន្លាប់ ដែលស្ថិតនៅក្នុងឃុំ ស្វាយជុក នៃស្រុកសាមគ្គីមានជ័យ។
សេចក្តីរាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យបានបញ្ជាក់ថាគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់នេះបានបណ្តាលអោយផ្ទះ១៤ខ្នងបានរងការខូចខាត ក្នុងនោះរួមផ្ទះ១ខ្នងបានរលំខូចខាតទាំងស្រុង, ២ខ្នងធ្លាក់ពី លើជើងសសរ និងចំនួន១១ខ្នងទៀត ប៉ើងរបើកដំបូលនិងដាច់ជញ្ជាំង។មិនមានសេចក្តីរាយការណ៍អំពីមនុស្ស ណាម្នាក់ បានរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិនោះឡើយ។