រថយន្តម៉ាកសឺដេស​ បោះពួយទៅបុករនាំងដែក បាំងការដ្ឋានធ្វើលូផ្ទប់និងគ្រឿងចក្រ ខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកសឺដេស C 300មួយគ្រឿងបោះពួយទៅបុកនាំងដែកបាំងការដ្ឋានធ្វើលូ ផ្ទប់និងគ្រឿងចក្របណ្តាឲ្យខូចខាតរនាំងដែកចំនួនពីរផ្ទាំង ឯរថយន្តខ្ទេចមួយកំណាត់មុខទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង ៤០ នាទីយប់ថ្ងៃទី ០៤ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចផ្លូវបំបែក៥ តាមបណ្ដោយផ្លូវ ៥៩៣ កែងនឹង ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលដេកយាមនៅនៅនិងការដ្ឋានកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកសឺដេសC 300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា M-SAM99 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩២ ក្នុងទិសដៅពីកើតទៅលិចបោះពួយក្នុងល្បឿន លុះមកដល់កើតហេតុខាងលើកែងនឹងផ្លូវ៣៣៧ ជ្រុលចង្កូតទៅបុករនាំងដែកបាំងការដ្ឋានធ្វើលូផ្ទប់ជាមួយគ្រឿងចក្រពេញទំហឹងបណ្តាលឲ្យរនាងដែកខូចខាតអស់ពីរផ្ទាំងឯរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនធ្លាក់ចូលលូ។

ក្រោយកើតហេតុអ្នកបើកបរនិងអ្នករួមដំណើរបានចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុរង់ចាំតំណាងម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយខាងអ្នកគ្រប់គ្រងការដ្ឋានដើម្បីសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner